បាត់មុខបាត់មាត់ពីសិល្បៈយូរ នី មុនីនាថ វិលមកវិញ ជាមួយនឹងឈុតប្រពៃណីស្អាតប្លែក
ភ្នំពេញ៖អាចនិយាយបានថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព លើខ្សែភាពយន្ត និងបទចម្រៀងគឺ កញ្ញា នី មុនីនាថ ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មិត្តៗយុវវ័យនាពេលកន្លងមក ។ បើទោះបីជាពេលបច្ចុប្បន្ននេះ តារាសម្ដែងស្រីរូបនេះ ពុំសូវជាចេញមុខលើវិថីសិល្បៈ ក៏ដោយតែកញ្ញា នី មុនីនាថ ត្រូវបាននឹករលឹកពីសមត្ថភាពសម្ដែងរបស់នាង យ៉ាងច្រើនពីទស្សនិកជនដដែល។ ក្នុងនោះផងដែរ សម្រស់និងជីវភាពរស់នៅ របស់តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព កញ្ញា នី មុនីនាថ ត្រូវបានទស្សនិកជន តាមដាន និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលកន្លងមក នេះបើតាមការបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រីតូចច្រឡឹងកញ្ញា នី មុនីនាថ និង លោក អេឡិច ហ្សូរ៉ា ដែលជាតារាសម្ដែងដូចគ្នានោះ បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ ។ លើសពីនេះទៅទៀតនោះ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងគឺសម្រស់របស់កញ្ញា នី មុនីនាថ ត្រូវបានបណ្ដាអ្នកគាំទ្រលាន់មាត់ថា នៅតែស្អាត មិនចាញ់ពីមុនប៉ុន្មានទេ ទោះបាត់មុខពីសិល្បៈយូរក៏ដោយ៕
តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖
នី មុនីនាថ
នី មុនីនាថ និង អាឡិច សូរ៉ា
នី មុនីនាថ និង អាឡិច សូរ៉ា
នី មុនីនាថ និង អាឡិច សូរ៉ា
នី មុនីនាថ និង អាឡិច សូរ៉ា
Comments
Post a Comment