ឆារតៅហ៊ូរសៀង/Asian Food/Cambodian food/ khmer food cooking

គ្រឿងផ្សំ៖
1-សាច់ ជ្រូក 3 ជាន់ 
2-តៅហ៊ូរ
3-សៀងផ្អែម
4-ស្ករស, អំបិល, ប៊ីចេង, ទឹកស៊ីអ៊ីវ, ម្សៅម្ទេស
5-ប្រេងឆា,​ខ្ទឹមសចិញ្ចាំ,​ ស្លឹកខ្ទឹម, ក្រូចឆ្មា, និង ទឹក

របៀបធ្វើ​៖
- មុនដំបូង យកសាច់ជ្រូក3ជាន់ទៅចិញ្ចាំអោយម៉ុតរួចទុកមួយអន្លើ ,​ រួចយកខ្ទះដាក់ទៅលើចង្រ្កាន
បើកភ្លើងអោយក្តៅល្មម បន្ទាប់មកចាក់ប្រេងឆាចូលទៅក្នុងខ្ទះ រួចបើកភ្លើងមធ្យម កុំអោយភ្លើង
ខ្លាំងពេក ហើយយកតៅហ៊ូរកាត់ជាដុំតូចៗល្មម យកទៅចៀនអោយក្រៀម រួចទុកមួយអន្លើ។
បន្ទាប់មក យកខ្ទះដាក់ប្រេងឆារួចយកខ្ទះដាក់ទៅលើចង្រ្កានបើកភ្លើងអោយក្តៅល្មម​រួចហើយ
ដាក់ខ្ទឹមសចិញ្ចាំចូលរួចរំលិងអោយឆ្ញុយ ហើយចាក់សាច់ជ្រូកចូលឆាអោយសព្វល្អ បន្ទាប់មក
ដាក់ ក្រូចឆ្មា,ស្ករស, អំបិល, ប៊ីចេង, ទឹកស៊ីអ៊ីវ, ម្សៅម្ទេស និង ទឹកឆាអោយសព្វចូលជាតិគ្នាល្អ
រួចដាក់តៅហ៊ូរបំពង និង សៀងផ្អែមចូល ហើយឆាអោយសព្វ រួចដួសដាក់ចានហើយរោយស្លឹកខ្ទឹម
ពីលើជាការស្រាច់។

Comments

Popular posts from this blog

របៀបធ្វើអាម៉ុកត្រី - How to make Amok Fish - Khmer Food | Samphos Cookin...

បាត់មុខបាត់មាត់ពីសិល្បៈយូរ នី មុនីនាថ វិលមកវិញ ជាមួយនឹងឈុតប្រពៃណីស្អាតប្លែក