អបអរសាទរ! កង់បីផលិតដោយស្នាដៃកូនខ្មែរ ត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេសហើយ
អបអរសាទរ! កង់បីផលិតដោយស្នាដៃកូនខ្មែរ ត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេសហើយ
យានជំនិះដើរដោយថាមពលព្រះអាទិត្យ អាចផ្ទុកអ្នកដំណើរបានប្រមាណជា ១០នាក់ ដោយមានកៅអីចំនួនបីនៅផ្នែកខាងមុខ។ កៅអីមួយកណ្ដាលសម្រាប់តៃកុង កៅអីពីរសងខាងសម្រាប់អ្នកដំណើរ និងផ្នែកខាងក្រោយមានកៅអីវែងពីរ សម្រាប់ផ្ទុកអ្នកដំណើរផ្សេងទៀត។
ចំពោះតម្លៃកង់បី ដែលបានដាក់លក់នៅក្នុងប្រទេសហ្វីលីពីនមានតម្លៃ ៣៨៨,៨៨៨.០០ បេសូ(ឈ្មោះរូបិយប័ណ្ណហ្វីលីពីន) ដែលស្នើចំនួន ៧ ២៦៧ ដុល្លារអាមេរិក។
បច្ចុប្បន្នកង់បីស្នាដៃរបស់ស្ថាបនិករថយន្តអង្គរនេះ កំពុងស្ថិតក្នុងដំណើរការនៃការផលិត ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាអូស្ត្រាលី Star 8 នាំចេញទៅលក់នៅទីផ្សារតំបន់អាស៊ីដែលមានប្រទេសហ្វីលីពីនជាប្រទសដំបូងគេ៕
Comments
Post a Comment