របៀបធ្វើម្ហូប ឆាមឹកម្រេចខ្ចី
របៀបធ្វើម្ហូប ឆាមឹកម្រេចខ្ចី អោយឈ្ងុយឆ្ងាញ់
គ្រឿងផ្សំ:
ម្រិចខ្ចី កន្លះខាំ
ការ៉ុត ១០ក្រាម
ដើម ខ្ទឹម១ដើម
ខ្ញី២បន្ទះ
ខ្ទឹមស ៣កំពឹស
សាលាដ កន្លះខាំ
ជីវ៉ាន់ស៊ុយ
គ្រឿងផ្សំរសជាតិ
អំបិល១ស្លាបព្រាកាហ្វេ,ស្រា១ស្លាបព្រាកាហ្វេ,ម្សៅស៊ុនខ្នរ១ស្លាបព្រា កាហ្វេនិងទឹក ស៊ុប ១ស្លាបព្រាកាហ្វេ។
ម្សៅឆាលាយទឹកឲ្យហើយ បន្តិចបន្តួច និង ប្រេងល្ង ១ ស្លាបព្រាបាយ។
វិធីធ្វើ
លាងម្រេច អោយស្អាតទុកទាំងទង,សាសាដលាង អោយស្អាតទុកទ្រាប់បាតចាន កោសសម្បកការរ៉ុត ចេញរួចហាន់ជាបន្ទះស្តើងៗល្មម,។
ខ្វេះគ្រៀងក្នុងមឹកស្រស់ចេញនិងបកស្រទាប់ក្រៅចេញរួចពុះជាពីរបន្ទះហើយ ឆូតផ្ទៃក្នុងខ្វាត់ខ្វែងនិងហាន់ជាដុំៗ។
ដាក់ម្រេច ការ៉ុត និងមឹកស្រស់ចូលឆ្នាំងទឹកដាំពុះដោយស្រុសរយៈពេល ៦នាទីទើបស្រង់ចេញទុកប្រើការ។
ដាក់ខ្លាញ់ឬប្រេងឆាក្នុងខ្ទះរង់ចាំខ្ទះក្តៅហុយផ្សែងទើបចាក់ខ្ទឹមសដើមខ្ទឹមនិងខ្ញី ចូលបំពង។ បន្ទាប់មកចាក់សាច់មឹកនិងគ្រឿងផ្សំរសជាតិក្នុងនោះរួមទាំងម្សៅស៊ុនខ្នរ) ចូលឆាដោយញាប់ដៃបន្តិចទើបចាក់គ្រឿងផ្សំរសជាតិចូលឆាត្រឡប់ចុះឡើងហើយ ដួសដាក់ចានតុបតែងតាមចំណង់ចំណូលចិត្តអ្នកជាការស្រេច។
Comments
Post a Comment