យំតាមបាត់! បទ នាងសំរាម ច្រៀងដោយ ល្អហួស ចេញ MV ផ្លូវការហើយ កំសត់ខ្លាំងណាស់ (មានវីដេអូ)


មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខានក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ល្អហួស ហើយក៏ត្រូវជាក្មួយស្រី តារាសម្តែង ដេននីក្វាន់ ផងដែរ។ កន្លងមកប្រិយមិត្តជាច្រើន ក៏បានកោតសរសើរចំពោះក្មេងស្រីរូបនេះថា ពិតជាមានសម្រស់ស្រស់ស្អាត និងសមត្ថភាពសម្តែងផ្សេងៗបានយ៉ាងល្អទៀតផង ហើយក៏បានទាក់ចិត្តអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកក៏មិនតិចដែរ។

ចំណែកនៅមុននេះបន្តិច ការរងចាំទស្សនារបស់ប្រិយមិត្តបានមកដល់ហើយ គឺ MV របស់ ល្អហួស បានចេញផ្លូវការហើយ ដោយមានចំណងជើងថា “នាងសំរាម” ដោយមានការចូលរួមសម្តែងពីតារាសម្តែងដ៏ល្បីមួយរូប គឺ ស្វែង សុជាតា និងតារាផ្សេងៗទៀត។ ក្រោយពីទស្សនា MV នេះចប់ បានធ្វើឲ្យគេបង្ហាញអារម្មណ៍ពិតចេញមកថា “ខ្ញុំយំតាមហើយបងអើយ កំសត់ម្លេះទេ” ហើយក៏នៅមានអ្នកផ្សេងទៀតក៏មានអារម្មណ៍បែបនេះដែរ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕









Comments

Popular posts from this blog

Samlor Machu Pret | របៀបធ្វើសម្លម្ជូរប្រែត

របៀបធ្វើអាម៉ុកត្រី - How to make Amok Fish - Khmer Food | Samphos Cookin...

បាត់មុខបាត់មាត់ពីសិល្បៈយូរ នី មុនីនាថ វិលមកវិញ ជាមួយនឹងឈុតប្រពៃណីស្អាតប្លែក