ជួយស៊ែរផង!! ឪពុកម្តាយត្រូវដឹង បើឃើញខ្លួនកូនមានរន្ធដូចនេះ សូមប្រញាប់យកទៅពេទ្យភ្លាម
ជួយស៊ែរផង!! ឪពុកម្តាយត្រូវដឹង បើឃើញខ្លួនកូនមានរន្ធដូចនេះ សូមប្រញាប់យកទៅពេទ្យភ្លាម
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Monique បានចែករំលែករឿងដ៏រន្ធត់ចិត្តមួយ ដើម្បីជាការដាស់តឿនដល់មិត្តៗអ្នកនិយមលេងហ្វេសប៊ុកទាំងគ្នា អោយបានដឹង អំពីជំងឺប្លែកៗដែលកើតមានឡើងចំពោះក្មេងៗ ។ ស្ត្រីរូបនោះបានអោយដឹងថា នាងប្រទះឃើញមាន រន្ធតូចៗចំនួន ៤ នៅលើក្បាល ទ្រូង ជើង ហើយនឹងដៃកូនរបស់នាង ។ ដំបូងឡើយនាងគិតថា វាគ្រាន់តែជាបូសធម្មតាតែប៉ុណ្ណោះ ហើយវាប្រហែលជានឹងបាត់ទៅវិញ ប៉ុន្តែការពិតទៅវាមិនមែនជាបូសនោះទេ ។
វាអាចកើតមានឡើងគ្រប់មនុស្សទូទៅ ។ ជាពិសេសនៅពេលសម្លៀកបំពាក់សើម ហាលនៅខាងក្រៅ ហើយរុយពងដាក់ខោអាវទាំងនោះ រឺខោអាវជ្រុះទៅលើស្មៅ ដែលត្រូវបានរុយពងដាក់ ។ នៅពេលដែលអ្នកពាក់ខោអាវទាំងនោះ ពងរុយនឹងចូលទៅក្នុងស្បែករបស់អ្នក ហើយវាក៏នឹងកកើតទៅជាដង្កូវនៅក្នុងស្បែក ។ យប់ឡើងវានឹងធ្វើចលនា ដែលជាហេតុធ្វើអោយកូនរបស់នាងឈឺចាប់ហើយយំមិនបាត់។
គ្រូពេទ្យថែមទាំងបានណែនាំថា៖
-ហាលខោអាវ ដោយប្រើដង្កៀបគៀប ដើម្បីកុំអោយជ្រុះ ។
– ត្រូវតែរលាស់ខោអាវមុនពេលដែលបត់ខោអាវដាក់នៅក្នុងទូរ រឺមុនពេលស្លៀក ។
– អ៊ុតខោអាវដែលហាលស្ងួត ជាពិសេសខោអាវកូនក្មេង ។
– បោកគក់កំរាលពូក ហើយនឹងកន្សែងជាមួយនឹងទឹកក្តៅ ៕
Comments
Post a Comment