គ្រឿងផ្សំ៖ 1-សាច់ ជ្រូក 3 ជាន់ 2-តៅហ៊ូរ 3-សៀងផ្អែម 4-ស្ករស, អំបិល, ប៊ីចេង, ទឹកស៊ីអ៊ីវ, ម្សៅម្ទេស 5-ប្រេងឆា,ខ្ទឹមសចិញ្ចាំ, ស្លឹកខ្ទឹម, ក្រូចឆ្មា, និង ទឹក របៀបធ្វើ៖ - មុនដំបូង យកសាច់ជ្រូក3ជាន់ទៅចិញ្ចាំអោយម៉ុតរួចទុកមួយអន្លើ , រួចយកខ្ទះដាក់ទៅលើចង្រ្កាន បើកភ្លើងអោយក្តៅល្មម បន្ទាប់មកចាក់ប្រេងឆាចូលទៅក្នុងខ្ទះ រួចបើកភ្លើងមធ្យម កុំអោយភ្លើង ខ្លាំងពេក ហើយយកតៅហ៊ូរកាត់ជាដុំតូចៗល្មម យកទៅចៀនអោយក្រៀម រួចទុកមួយអន្លើ។ បន្ទាប់មក យកខ្ទះដាក់ប្រេងឆារួចយកខ្ទះដាក់ទៅលើចង្រ្កានបើកភ្លើងអោយក្តៅល្មមរួចហើយ ដាក់ខ្ទឹមសចិញ្ចាំចូលរួចរំលិងអោយឆ្ញុយ ហើយចាក់សាច់ជ្រូកចូលឆាអោយសព្វល្អ បន្ទាប់មក ដាក់ ក្រូចឆ្មា,ស្ករស, អំបិល, ប៊ីចេង, ទឹកស៊ីអ៊ីវ, ម្សៅម្ទេស និង ទឹកឆាអោយសព្វចូលជាតិគ្នាល្អ រួចដាក់តៅហ៊ូរបំពង និង សៀងផ្អែមចូល ហើយឆាអោយសព្វ រួចដួសដាក់ចានហើយរោយស្លឹកខ្ទឹម ពីលើជាការស្រាច់។
Comments
Post a Comment